ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ព្រមទាំងថា្នក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលលោកតែងតែគិតគូរពីទុក្ខលំបាករបស់បងប្អូន កូនក្មួយ ប្រជាពលរដ្ឋទាំងអស់គ្នា។
ឯកឧត្តម សួស យ៉ារ៉ា បានដាស់តឿនឱ្យបងប្អូនភៀសសឹកទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន បន្ថែមពីលើអ្វីដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះបងប្អូនហើយនោះ ហើយថា សូមកុំមានការភិតភ័យ និងព្រួយបារម្ភពេលមកស្នាក់នៅក្នុងមូលដ្ឋានបណ្តោះអាសន្ននេះ និងសូមបន្តជឿជាក់លើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជឿជាក់លើវីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើង ៕









